PRESS RELEASES
ការតាំងពិព័រណ៍ថ្មីមួយបង្ហាញពីស្នាដៃដែលបំផុសគំនិតចេញពីធម្មជាតិដោយវិចិត្រករខ្មែរដ៏មានទេពកោសល្យចំនួនបួនរូប ដែលរៀបចំឡើងដោយវិចិត្រករជនជាតិជប៉ុន លោក Takakazu Yamada។
July 01, 2023
សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានមោទកភាពសូមបង្ហាញអំពីការតាំងពិព័រណ៍ថ្មីមួយ ចាប់ពី
ថ្ងៃទី01 ខែកក្កដា ដល់ថ្ងៃទី 01 ខែវិច្ឆិកា៖ ពិព័រណ៍ “សិល្បៈកម្ពុជាឆ្ពោះទៅរកកម្រិតសកល” រៀបចំឡើងដោយវិចិត្រករជនជាតិជប៉ុន លោក Takakazu Yamada ដែលជាស្ថាបនិករបស់សាលាសិល្បៈ Yamada ជាសាលាសិល្បៈឈានមុខគេនៅរាជធានីភ្នំពេញ។
ការតាំងពិព័រណ៌សិល្បៈដ៏គួរឱ្យទាក់ទាញដែលប្រារព្ធខួបលើកទី 70 ឆ្នាំ នៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជានឹងបង្ហាញអំពីរូបគំនូរមួយក្នុងចំណោមគំនូររបស់លោក Yamada រួមជាមួយនឹងស្នាដៃរបស់វិចិត្រករខ្មែរពិសេសៗចំនួនបួនរូប៖ លោក នូ សារី វិចិត្រករអន្តរកម្មសិក្សាដ៏ឆ្នើមមួយរូបដែលមានចំណូលចិត្តលើធម្មជាតិ មនុស្សជាតិ និងមានក្តីសង្ឃឹមក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា លោក ណូត ដារ៉ូ វិចិត្រករ និងជាងចម្លាក់ដែលស្វែងយល់ពីប្រវត្តិសាស្ត្រ សហគមន៍ និងទេសភាពនៃប្រទេសកម្ពុជា។ លោក/អ្នកនាង ប៉ាង ដារីន វិចិត្រករវ័យក្មេងម្នាក់ដែលមានចំណង់ចំណូលចិត្តលើធម្មជាតិ និងស្រលាញ់ព្រៃឈើយ៉ាងខ្លាំង និងអ្នកនាង សំអុល សុវណ្ណលីកា វិចិត្រករម្នាក់មកពីទីក្រុងភ្នំពេញ ដែលផ្សព្វផ្សាយពីសម្រស់ពិភពលោកតាមរយៈស្នាដៃសិល្បៈរបស់គាត់។
ស្នាដៃសិល្បៈដែលបានជ្រើសរើសនីមួយៗ សុទ្ធសឹងតែបង្ហាញអំពីសម្រស់ធម្មជាតិ និងទេសភាពចម្រុះរបស់ប្រទេសកម្ពុជា រាប់ចាប់ពីព្រៃឈើខៀវស្រងាត់ និងសត្វព្រៃ រួមនឹងប្រពៃណីកសិកម្មដែលជាកេរ្តិ៍តំណែលរបស់កម្ពុជាទៀតផង។ រូបគំនូរដែលបានគូរដោយលោក សារី បង្ហាញពីវាលស្រែដែលលម្អដោយអំពិលអំពែកភ្លឺចិញ្ចែងចិញ្ចាចដែលមើលឃើញពីផ្ទៃខាងលើ ទន្ទឹមគ្នានឹងស្នាដៃរបស់ អ្នកនាង សុវណ្ណីកា ដែលចាប់យករូបភាពមច្ឆាដ៏រស់រវើកក្នុងសុបិននិម្មិត។
“សិល្បករខ្មែរមានគោលបំណងបង្កើតសិល្បៈសហសម័យដែលខុសគ្នាទាំងស្រុងពីការគិតមួយបែបផ្សេងទៀត។ លោក សារី លោក ដារ៉ូ អ្នកនាង ដារីន និង អ្នកនាង សុវណ្ណលីកា ស្រលាញ់ធម្មជាតិ ហើយ [ពួកគាត់] គូររូបភាពទៅតាមការចូលចិត្តរបស់ពួកគេ” នេះបើតាមការពន្យល់របស់លោក Yamada ដោយក្នុងនាមជាអ្នករៀបចំពិព័រណ៍នេះ លោកបានជ្រើសរើសធ្វើកិច្ចសហការជាមួយស្ថានទូតជប៉ុន ព្រះរាជាណាចក្រកម្ពុជា សណ្ឋាគារ
រ៉ូសវូដ ភ្នំពេញ និងគម្រោង Dream Girls ដែលជាកម្មវិធីជួយដល់ស្ត្រីកម្ពុជា ហើយលោកនិយាយថា “ខ្ញុំចង់ឱ្យប្រជាជនកម្ពុជា និងប្រទេសដទៃដឹងថា សិល្បករជំនាន់ក្រោយទាំងនេះ មានសក្តានុពលក្នុងការបង្កើតកេរ្តិ៍ឈ្មោះដើម្បីឱ្យពិភពលោកបានស្គាល់ ហើយថ្ងៃនោះគឺនៅមិនយូរទេ”។
លោក Yamada ដែលបម្រើការងារជាសាស្ត្រាចារ្យដែលចុះមកទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ ២០០៧ បានមានប្រសាសន៍ថា គាត់លង់ស្រលាញ់ វប្បធម៌ ទេវកថា និងមន្តអាគមរបស់ប្រទេសកម្ពុជា នៅពេលគាត់មកទស្សនា
ប្រាងប្រាសាទអង្គរវត្តជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ 1990 ។ ក្នុងឆ្នាំ 2012 លោកបានបង្កើតសាលាសិល្បៈ ដែលមានឈ្មោះថា Yamada ដើម្បីបណ្តុះសិល្បៈក្នុងស្រុក និងជួយគាំទ្រដល់យុវជនខ្មែរជំនាន់ក្រោយដែលពោរពេញទៅដោយទេពកោសល្យ។
លោក Yamada មានប្រសាសន៍ថា “ខ្ញុំបានលះបង់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍសិល្បៈនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១២ ឆ្នាំមកហើយ។ ខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំបានរៀននៅប្រទេសជប៉ុនជាមួយប្រទេសកម្ពុជា។” “ខ្ញុំបានរៀបចំការប្រកួតសិល្បៈ និងការតាំងពិព័រណ៍ស្ទើរតែរៀងរាល់ឆ្នាំ ដើម្បីនាំយកសិល្បៈខ្មែរទៅបង្ហាញដល់ពិភពលោក ដោយនោះជាគម្រោងសិល្បៈមួយស្រាប់ទៅហើយ”។
"សិល្បៈកម្ពុជាឆ្ពោះទៅរកកម្រិតសកល" គឺជាវិបុលកម្មបែបធម្មជាតិនៃមហិច្ឆតារបស់លោក Yamada ។ ដោយការផ្សព្វផ្សាយពីទស្សនៈ រឿងរ៉ាវ និងរចនាបថប្លែកពីគេ សិល្បករទាំងបួនរូបដែលត្រូវបានជ្រើសរើសសម្រាប់ការតាំងពិពណ៌នេះគឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពួកគេមានសក្ដានុពលខ្ពស់ក្នុងការសម្រេចបានជោគជ័យនៅកម្រិតសកលលោក។
លោក Daniel Simon ប្រធានគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានប្រសាសន៍ថា “ចាប់តាំងពី សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានបើកដំណើរការកាលពី 5 ឆ្នាំមុនមក យើងខ្ញុំបានឃើញសិល្បករខ្មែររីកដុះដាលយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ ហើយតាំងពីពេលនោះមក យើងខ្ញុំបានកំណត់បេសកកម្មរបស់ខ្លួនក្នុងការគាំទ្រដល់ការរីកចម្រើននេះ»។ “ការតាំងពិព័រណ៍នេះមានគោលបំណងបង្ហាញថា គ្រប់យ៉ាងអាចសម្រេចទៅនៅពេលដែលមនុស្សសហការឆ្លងព្រំដែន និងវប្បធម៌។ យើងខ្ញុំក៏សង្ឃឹមថាអាចជំរុញទឹកចិត្តសិល្បករខ្មែរវ័យក្មេងផ្សេងទៀតឱ្យបន្តបណ្តុះទេពកោសល្យរបស់ពួកគេ និងចែករំលែកទេពកោសល្យទាំងនោះទៅកាន់ពិភពលោកផងដែរ។”
“សិល្បៈកម្ពុជាឆ្ពោះទៅរកកម្រិតសកល” នឹងត្រូវដាក់តាំងបង្ហាញចាប់ពីថ្ងៃទី01 ខែកក្កដា ដល់ថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ 2023 នៅវិចិត្រសាលសិល្បៈរបស់សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលស្ថិតនៅជាន់ទី35។ កម្មវិធីពិព័រណ៍នេះបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ 24 ម៉ោងក្នុងមួយថ្ងៃ។