PRESS RELEASES
សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានក្ដីសោមនស្សរីករាយក្នុងការរៀបចំពិព័រណ៍ “SAOY” ដែលជាបណ្ដុំពិព័រណ៍ដែលប្រមូលផ្ដុំទៅដោយបុគ្គលពូកែច្នៃប្រឌិតរបស់កម្ពុជាចំនួន 3 រូប ដែលរួមមាន៖ ចុងភៅល្បីឈ្មោះ រស់ រតនៈ ឬ “ចុងភៅ ណាក់” វិចិត្រករឌីជីថល សុទ្ធ សិរី ដែលគ្រប់គ្នាស្គាល់ថា “សុបិន” និងម្ចាស់ជ័យលាភីលេខ 1 ផ្នែកថតរូបនៅកម្ពុជា ឡាម៉ូ។
May 10, 2023
សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានក្ដីសោមនស្សរីករាយក្នុងការរៀបចំពិព័រណ៍ “SAOY” ដែលជាបណ្ដុំពិព័រណ៍ដែលប្រមូលផ្ដុំទៅដោយបុគ្គលពូកែច្នៃប្រឌិតរបស់កម្ពុជាចំនួន 3 រូប ដែលរួមមាន៖ ចុងភៅល្បីឈ្មោះ រស់ រតនៈ ឬ “ចុងភៅ ណាក់” វិចិត្រករឌីជីថល សុទ្ធ សិរី ដែលគ្រប់គ្នាស្គាល់ថា “សុបិន” និងម្ចាស់ជ័យលាភីលេខ 1 ផ្នែកថតរូបនៅកម្ពុជា ឡាម៉ូ។
កម្មវិធីពិព័រណ៍នេះដំណើរការចាប់ពីថ្ងៃទី10 ខែឧសភា ឆ្នាំ2023 ដល់ថ្ងៃទី06 ខែមិថុនា ដោយមានបង្ហាញអំពីលក្ខណៈពិសេសនៃរូបភាពទ្រង់ទ្រាយដើម និងស្នាដៃវិចិត្រសាលរូបថត បង្កើតឡើងដោយ ចុងភៅ ណាក់ សម្រាប់សៀវភៅមុខម្ហូបទីពីររបស់គាត់ នៅក្នុងពិព័រណ៌ SAOY ដែលហៅថា រសជាតិនៃក្រយាក្នុងស្រុករបស់កម្ពុជាដែលត្រូវបានបំភ្លេច។ ដោយមានន័យថា ការពិសារអាហារនៅក្នុងបរិយាកាសដូចក្នុងរាជវាំង SAOY បានពាំនាំមិត្តអ្នកអានមកកាន់តុអាហារដូចក្នុងរាជវាំង ដែលមានបណ្ដុំមុខម្ហូបដែលចងក្រងជាឯកសារដោយ
សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ដែល ចុងភៅ ណាក់ បានធ្វើការបកស្រាយ និងធ្វើឱ្យមានជីវិតឡើងវិញ ពោរពេញដោយទស្សនីយភាពទាក់ទាញ។
ចុងភៅ ណាក់ ដែលបានលះបង់អាជីពការងារខ្លួន ដើម្បីលើកស្ទួយប្រពៃណីធ្វើម្ហូបរបស់ប្រទេសកម្ពុជាឱ្យមានភាពត្រចះត្រចង់ ដោយការថែរក្សាមុខម្ហូបដែលបានបាត់បង់ជាយូរមកហើយ និងចង់ផ្សព្វផ្សាយទៅកាន់ពិភពលោក បាននិយាយថា “ខ្ញុំមានភ័ព្វសំណាងណាស់ដែលបានធ្វើការងារជាមួយសុបិន និងឡាម៉ូដែលជាសិល្បៈករខ្មែរដ៏មានទេពកោសល្យអស្ចារ្យដែលបានធ្វើឱ្យសាច់រឿង គ្រឿងផ្សំ និងមុខម្ហូប កាន់តែលេចធ្លោ តាមរយៈទឹកដៃសិល្បៈ
ដ៏ស្រស់ស្អាតរបស់ពួកគាត់”។ “ខ្ញុំសូមថ្លែងអំណរគុណដល់សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលបានផ្ដល់វេទិកាដល់ពួកយើង និងជួយពួកយើងប្រារព្ធកម្មវិធីវប្បធម៌ខ្មែរ”។
ដោយមានការបំផុសគំនិតពីរឿងព្រេងនិទាន និងសិល្បៈប្រពៃណីខ្មែរ ស្នាដៃរបស់សុបិនបង្ហាញពីគ្រឿងផ្សំ ការរៀបចំតុអាហារ និងទំនៀមទម្លាប់បរិភោគរបស់គ្រួសាររាជវង្សដែលល្អប្លែកពីគេ។ រាប់ចាប់តាំងពីផ្កាម្លិះ និងផ្កាកុលាប រហូតដល់ផ្លែដូង ឱសថបុរាណ ក្រូចសើច បង្គា ក្តាមខៀវរបស់កម្ពុជា រហូតដល់ផ្កាចន្ទន៍ និងផ្កាក្លាំពូ ធាតុផ្សំនីមួយៗខាងដើមត្រូវបានបង្ហាញយ៉ាងប៉ិនប្រសប់ ជាមួយនឹងការប្រើប្រាស់ពណ៌ជាស្រទាប់ និងរូបស្រមោលយ៉ាងល្អប្រណីត។
សុបិននិយាយថា “ខ្ញុំផ្ដល់អាទិភាពចំពោះការងាររបស់ខ្ញុំសម្រាប់កម្មវិធីពិព័រណ៌ SAOY ដែលបានផ្ដល់ឱកាសដ៏អស្ចារ្យឱ្យខ្ញុំបានលើកបង្ហាញអំពីមុខម្ហូបប្រចាំប្រទេសរបស់ខ្ញុំ តាមរយៈការបង្ហាញ បែបសិល្បៈ”។ “ខ្ញុំដឹងគុណ ចុងភៅ ណាក់ និងក្រុមការងាររបស់គាត់ណាស់ ចំពោះការតស៊ូយ៉ាងស្វិតស្វាញ ក្នុងការគាំទ្រប្រពីណីខ្មែរ និងផ្ដល់ឱ្យខ្ញុំនូវសេរីភាពផ្នែកសិល្បៈ”។
ទន្ទឹមនឹងនេះ ស្នាដៃរូបថតរបស់ ឡាម៉ូ បង្ហាញអំពីមុខម្ហូបដែលចម្អិនរួច ដែលជារឿយៗត្រូវបានដាក់លម្អជាមួយឈើក្រអូប សូត្រ និងចានស្រោបមាសពោរពេញដោយក្បូរក្បាច់គួរឱ្យទាក់ទាញ។ ក្នុងរូបភាពមួយ មានកាពិជាមួយបាយក្ដាំង ដាក់អមយ៉ាងទាក់ទាញជាមួយនឹងផ្ទៃខាងក្រោយពណ៌ខ្មៅ លាយលំជាមួយពណ៌មាស។ នៅក្នុងរូបមួយទៀត មាន “សាច់មាន់បំពង” ដែលជាទីចាប់អារម្មណ៍ ដែលមានអមលម្អដោយគ្រឿងផ្សំក្នុងស្រុកដែលលើកជូនក្នុងឈុតចានស្លាព្រាដែលមានពន្លឺចាំងចែង។
កម្មវិធីពិព័រណ៌នេះជំរុញឱ្យសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ប្ដេជ្ញាចិត្តក្នុងការលើកស្ទួយវប្បធម៌កម្ពុជា តាមរយៈកម្មវិធីសិល្បៈ ម្ហូបអាហារ និងភេសជ្ជៈ កម្មវិធីមនុស្សធម៌ និងកម្មវិធីផ្សេងៗទៀត។
ជាឧទាហរណ៍៖ សណ្ឋាគារបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបដិសណ្ឋារកិច្ចក្នុងស្រុក តាមរយ កម្មវិធីកម្មសិក្សាលក្ខណៈ Open Door និង អាហារូបករណ៍ ហើយតែងតែតាំងបង្ហាញស្នាដៃ របស់សិល្បករក្នុងស្រុកនៅវិចិត្រសាលសិល្បៈ ជាន់ទី 35 របស់សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។