PRESS RELEASES
ដើម្បីអបអរសាទរសិល្បករឆ្នើមដែលល្បីល្បាញបំផុតនៅកម្ពុជា សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវការប្រមូលផ្ដុំថ្មីបំផុតរបស់លោក នូ សារី ដែលមានចំណងជើងថា “ទីផ្សារ” ជាផ្នែកមួយនៃការយល់ដឹងស៊ីជម្រៅពីអតីតកាល។
September 25, 2021
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យសិល្បៈ និងឧស្សាហកម្មច្នៃប្រឌិតក្នុងស្រុករបស់ប្រទេសកម្ពុជា សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវការតាំងពិពណ៌ “ដំណើរជាមួយលោក នូ សារី” ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២។ លោក សារី ត្រូវបានគេស្គាល់ថាជាវិចិត្រករ និងជាជាងចម្លាក់ដ៏ឆ្នើមម្នាក់នៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក សារី បានបញ្ចប់ការប្រមូលផ្ដុំថ្មីមួយគឺ “ទីផ្សារ” ដែលសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ នឹងតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៌ដែលមានការរំពឹងទុកយ៉ាងខ្ពស់។
ត្រូវបានរៀបចំឡើងដោយ Madeleine de Langalerie និង Jean Morel នៃវិចិត្រសាល ការបង្កើតឡើងវិញ ឬ RE-CREATION ការតាំងពិពណ៌នេះគឺជាការប្រមូលផ្ដុំបង្ហាញនូវ ផ្ទាំងគំនូរអារម្មណ៍និយមចំនួន ២០ និង រូបចម្លាក់ចំនួន ៤ -- ដែលផ្ទាំងគំនូរនីមួយៗនឹងបណ្ដែតអារម្មណ៍របស់លោកអ្នក ជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិ ទេសភាពជនបទ និងបទពិសោធន៍ប្រចាំថ្ងៃរបស់កសិករ ព្រះសង្ឃ និងស្ត្រីដែលរស់នៅប្រទេសកម្ពុជា។
លោកសារី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់វិចិត្រករថា “វាគឺជាធម្មជាតិដែលផ្តល់ឱ្យយើងនូវផ្លែឈើ និងសាច់ដែលធ្វើឱ្យយើងរស់នៅបាន”។ “បន្ទាប់មក [នៅពេលស្លាប់] យើងរលាយជាមួយផែនដី ហើយធ្វើឱ្យរុក្ខជាតិ និងដើមឈើដុះចេញមកពីទីនេះ៖ យើងមិនអាចផ្តាច់ខ្លួនយើងពីធម្មជាតិបានទេ”។
លោកសារី ដែលកើតនៅក្នុងគ្រួសារកសិករ នៅខេត្តកណ្តាលនៃប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧១ បានអោយដឹងថា គាត់ចង់ក្លាយជាសិល្បករតាំងពីក្មេងមកម៉្លេះ។ គាត់បានសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ក្នុងទីក្រុងភ្នំពេញពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០០ មុននឹងផ្លាស់ទៅប្រទេសបារាំង ដើម្បីពង្រឹង បច្ចេកទេសនិងទេព្យកុសលរបស់គាត់ នៅសាលាវិចិត្រសិល្បៈ Saint-Etienne (Saint-Etienne School of Fine Arts) ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦។
ក្នុងនាមជាវិចិត្រករពហុជំនាញ លោកសារី បានធ្វើការជាមួយអ្វីៗគ្រប់យ៉ាង តាំងពីការគូរ រហូតដល់ការឆ្លាក់រូប ការថតរូប ការដំឡើង និងរូបចម្លាក់ជាដើម។ ថ្មីៗនេះ គាត់បានឈានដល់ឆាកពិភពលោកជាមួយនឹងការប្រមូលផ្ដុំគំនូរ “ប្រមូលផល” របស់គាត់ ដែលពណ៌នាអំពីកសិករខ្មែរ ដែលកំពុងធ្វើការនៅរដូវប្រមូលផល។
សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវបង្ហាញស្នាដៃសិល្បៈតាំងពី ២០ ឆ្នាំមុន ជូនទៅកាន់អ្នកទស្សនា អំពីការវិវត្តនៃស្នាដៃរបស់លោក សារី។ នៅក្នុងការប្រមូលផ្ដុំគំនូរអារម្មណ៍និយមថ្មីរបស់លោក សារី ដែលមានឈ្មោះថា “ទីផ្សារ” វិចិត្រកររូបនេះបានរៀបចំនូវការពណ៌នាអំពី ជីវិត ពណ៌ដ៏ស្រស់ស្អាត និងថាមពល នៃ បែបផែនប្រពៃណីរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ រូបចម្លាក់ថ្មីៗបំផុតរបស់គាត់បានបង្ហាញពីវាយនភាពដ៏ស្រស់ស្អាត វត្ថុធាតុដើមធម្មជាតិ និងក្រណាត់ ដើម្បីពណ៌នាអំពីជីវិត និងការងាររបស់ប្រជាជនកម្ពុជាផងដែរ។
លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដភ្នំពេញ បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានមោទនភាពដែលបានបង្ហាញនូវការប្រមូលផ្ដុំថ្មីបំផុតរបស់លោក នូ សារី រួមជាមួយនឹងការបង្កើតមុនៗ ដែលនិយាយ អំពីរឿងរ៉ាវដ៏រំជួលចិត្តមួយអំពីប្រជាជនកម្ពុជា។ នៅពេលដែលមានបទពិសោធន៍ទាំងស្រុង ការគិតគូរពីអតីតកាល នឹងនាំអ្នកទស្សនាក្នុងដំណើរវិវត្ត និងការរីកចម្រើនរបស់សិល្បករនៅពេលខាងមុខ។ យើងខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៌នេះនឹងបង្ហាញពីភាពប៉ិនប្រសប់នៃសិល្បៈរបស់ប្រទេសបន្ថែមទៀត ខណៈពេលដែលមានការអបអរសាទរសិល្បៈ វប្បធម៌ និងធម្មជាតិក្នុងស្រុកប្រកបដោយភាពរុងរឿងគ្រប់ផ្នែកទាំងអស់”។
វិចិត្រសាលសិល្បៈសណ្ឋាគារ រ៉ូសវូដភ្នំពេញ មានទីតាំងស្ថិតនៅជាន់ទី ៣៥ បើកដំណើរការ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។ “ដំណើរជាមួយលោក នូ សារី” នឹងបើកជាសាធារណៈចាប់ពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២។