PRESS RELEASES
September 10, 2021
ក្នុងនាមជាអ្នកគាំទ្រសិល្បៈ និងមរតកខ្មែរជាយូរយារណាស់មកហើយ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការមកដល់នៃការតាំងពិព័រណ៌សិល្បៈថ្មីមួយ ដែលមានចំណងជើងថា “ស្គុះស្គាយ រាយជំនាន់សិល្បករ ១០ រូប នៃសិស្សអាហារូបករណ៍ឆ្នើមរបស់ អង្គការ សិល្បៈខ្មែរអមតៈ។
ចាប់ពីថ្ងៃទី ១០ ដល់ ២៥ ខែកញ្ញា ឆ្នាំ ២០២១ ដំណើរថតរូបដ៏គួរឱ្យទាក់ទាញនេះ មានបង្ហាញពីរូបថតរបស់សិស្សឆ្នើមបញ្ចប់ការសិក្សាចំនួន ១០រូប មកពី អង្គការ សិល្បៈខ្មែរអមតៈ (CLA) ដើម្បីអបអរសាទរខួបលើកទី ១០ នៃកម្មវិធីអាហារូបករណ៍សិល្បៈ អាន ចនផន។
បន្ទាប់ពីប្រទេសកម្ពុជាបានបាត់បង់សិល្បកររបស់ខ្លួន ៩០% ក្នុងរបបខ្មែរក្រហម អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ បានបង្កើតអង្គការ សិល្បៈខ្មែរអមតៈ នៅឆ្នាំ ១៩៩៨ ដើម្បីការពារវប្បធម៌ដែលជិតសាបសូន្យ។ បច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិបាលមួយនេះកំពុងគាំទ្រវិស័យសិល្បៈជាតិប្រកបដោយភាពរីកចម្រើនតាមរយៈការផ្តល់អាហារូបករណ៍ និងការងារជូនដល់ពួកគាត់។ កម្មវិធីអាហារូបករណ៍សិល្បៈ អាន ចនផន បានគាំទ្រនិងជួយដល់សិស្ស ១២០ នាក់ចាប់តាំងពីការករកើតមក។
ដឹកនាំដោយនាយកប្រតិបត្តិលោក ព្រីម ភ្លឿន បេសកកម្មរបស់ សិល្បៈខ្មែរអមតៈ ដើម្បីជួយដល់ការផ្លាស់ប្តូរប្រទេសកម្ពុជាតាមរយៈ វិស័យសិល្បៈ ហើយក៏ជាកិច្ចការមួយដែលសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានមោទនភាពក្នុងការគាំទ្រពិព័រណ៌ “ស្គុះស្គាយ រាយជំនាន់សិល្បករ” នាំមកជូនដោយ លោក សុវណ្ណ ភីឡុង និងជាស្នាដៃរបស់អ្នកថតរូប ឈេន គឹមហុង។
ភីឡុង និង គឹមហុង បានធ្វើដំណើរទូទាំងប្រទេសដើម្បីចាប់យករូបភាពសិល្បករនៅក្នុងបរិយាកាសច្នៃប្រឌិតរបស់ពួកគេ រួមជាមួយទេសភាព និងទិដ្ឋភាពប្លែកៗរបស់កម្ពុជា។
លោក ព្រីម និយាយថា “ភីឡុង គឺជាអ្នកស្ថិតក្នុងចំណោមអ្នកថតរូប និងអ្នកមានស្នាដៃក្រោយសម័យសង្គ្រាម។ ដោយសារតែការយកចិត្តទុកដាក់ និងទស្សនៈពិសេសរបស់គាត់ គាត់អាចរៀបរាប់រឿងរ៉ាវអំពីសិស្សឆ្នើមរបស់យើង ដោយតភ្ជាប់ជាមួយ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។”
ជាលទ្ធផល រូបភាពទាំងនេះមិនត្រឹមតែណែនាំពីសិស្សឆ្នើមប៉ុណ្ណោះទេ តែថែមទាំងប្រាប់រឿងមួយទៀតអំពីចំនុចពិសេសរបស់ពួកគេផងដែរ គឺរាប់តាំងពីសិល្បៈរបាំសហសម័យ ទស្សនីយភាពស្ថាបត្យកម្ម ល្ខោនស្រមោល របាំស្រោមមុខ និងតន្ត្រីតាខេ។
“យើងមានមោទនភាពដែលបានសហការជាមួយអង្គការ សិល្បៈខ្មែរអមតៈ ដើម្បីនាំមកនូវការតាំងពិពរណ៌ដ៏ពិសេសនេះ។ ពិពរណ៌នេះបង្ហាញពីភាពស្និទ្ធស្នាល ភាពស្រស់ស្អាត គំនិត ភាពច្នៃប្រឌិត និងជំនាញរបស់ ភីឡុង និង គឹមហុង” នេះជាសម្តីរបស់លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ “ការតាំងពិព័រណ៍នេះ គឺជាការអបអសាទរនូវភាពជោគជ័យរបស់សិល្បករក្នុងស្រុក ដែលបានក្លាយជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និង ឧស្សាហកម្មច្នៃប្រឌិតនៅប្រទេសកម្ពុជា ក្នុងទិសដៅថ្មីដ៏គួរឱ្យចាប់អារម្មណ៍”
វិចិត្រសាលសិល្បៈនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញមានទីតាំងស្ថិតនៅជាន់ទី ៣៥ និងបើកដំណើរការ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។