PRESS RELEASES
សណ្ឋាគារមួយនេះបានចាត់ចែង និងរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ដ៏ឱឡារិកចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យភ្ញៀវចូលរួម មានក្តីស្ញប់ស្ញែងការសម្តែងដ៏អស្ចារ្យ ស្របពេលរៃអង្គាសថវិកាសប្បុរសសម្រាប់ អង្គការហ្វារពន្លឺសិល្បៈ ដែលសមាគមក្នុងស្រុកមិនរកប្រាក់ចំណេញមួយនេះ ជួយដល់ការអប់រំផ្នែកវិជ្ជាជីវៈ និងសិល្បៈរបស់យុវជនខ្មែរ។
April 13, 2022
បន្ទាប់ពីការបំផុសគំនិត ការធ្វើផែនការ និងការសម្របសម្រួលជាច្រើនខែ សណ្ឋាគារ រ៉ូសវូដភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ខ្ពស់មួយស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានក្តីសោមនស្សក្រៃលែង ក្នុងការរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ចំនួនពីរ ប្រកបដោយជោគជ័យកាលពីខែមីនាសម្រាប់ អង្គការហ្វារពន្លឺសិល្បៈ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិល្បៈ យ៉ាងមានឥទ្ធិពលបំផុតមួយនៅកម្ពុជា។ លើសពីកម្មវិធីសប្បុរសធម៌ធម្មតា រាត្រីទាំងពីរបានបង្ហាញនូវស្នាដៃសម្តែងរបស់ ក្រុមសៀកនៃ អង្គការហ្វារពន្លឺសិល្បៈ ដ៏អស្ចារ្យរួមមាន ភោជនាហារ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែលជាកិត្តិស័ព្ទល្បីល្បាញរបស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ។
កម្មវិធី ភោជនាហារសប្បុរសធម៌ហ្វារពន្លឺសិល្បៈ របស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៨ ខែមីនាបានទទួលស្វាគមន៍ភ្ញៀវចូលរួមចំនូន ១០០នាក់ នៅសាលកម្មវិធី សាឡន ១ ដែលស្ថិតនៅជាន់ទី ៣៦ ដែលជារាត្រីកាលមួយប្រកបដោយបទពិសោធន៍គួរជាទីគាប់ចិត្ត។ កម្មវិធីនាពេលរាត្រីនេះចាប់ផ្តើមជាមួយនឹងស្រាក្រឡុកដ៏ឆ្ងាញ់ពិសារ អមដោយការសម្តែងពីសិល្បករ លំដាប់ថ្នាក់ពិភពលោករបស់អង្គការហ្វារពន្លឺសិល្បៈ។ កម្មវិធីនេះ បង្ហាញជូនភ្ញៀវកិត្តិយសនូវភាពអស្ចារ្យ ជាមួយនឹងការសម្តែងបោះគ្រាប់បាល់ប្រដេញគ្នា កងគ្រវីចង្កេះ ការសម្តែងកាយសម្ព័ន្ធ និងសម្លៀកបំពាក់ចម្រុះពណ៌។ ជាបន្ទាប់នៃកម្មវិធីនេះ ភោគនាអាហារដ៏ឆ្ងាញ់ពិសារ ដែលមាន ៤វគ្គ ខណៈការសម្តែងសៀករហ័សកម្មដ៏អស្ចារ្យមួយវគ្គៗស៊ីសង្វាក់គ្នាទៅនឹងវគ្គអាហារនីមួយៗ ដែលបង្កើតបាននូវបទពិសោធន៍ពិសាអាហារមិនធ្លាប់មានពីមុនមក។ ក្រោយពីការទទួលទានទន្ទឹមនឹងភាពជក់ចិត្តដិតអារម្មណ៍នេះ។ សណ្ឋាគាររ៉ូសវូដភ្នំពេញ ក៏បានរៀបចំកម្មវិធីដេញថ្លៃសប្បុរសធម៌មួយថែមទៀត ដែលរួមមានស្នាដៃសិល្បៈក្នុងស្រុក និងកញ្ចប់ធ្វើដំណើរលំដាប់ប្រណីតផងដែរ។ កម្រៃដែលទទួលបានពីការដេញថ្លៃទាំងអស់នឹងត្រូវផ្តល់ជូនទៅកម្មវិធី អាហាររូបករណ៍ជីវភាពប្រចាំឆ្នាំសម្រាប់សិស្សទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាបណ្តុះបណ្តាលវិជ្ជាជីវៈសិល្បៈសូនរូប របស់ អង្គការហ្វារពន្លឺសិល្បៈ។
នៅរាត្រីបន្ទាប់ ថ្ងៃទី១៩ ខែមីនា សណ្ឋាគារ រ៉ូសវូដភ្នំពេញ បានរៀបចំ រាត្រីកម្មវិធីសប្បុរសធម៌មួយទៀត នៅបារលើអាកាស សូរ៉ា ដែលបើកស្វាគមន៍ជាសាធារណៈ ដែលថ្លៃចូលរួមទាំងអស់ ក្នុងកម្មវិធីនេះនឹងត្រូវបានបរិច្ចាគឲ្យខាង អង្គការហ្វារពន្លឺសិល្បៈ ផងដែរ។
រាត្រីដែលមានភ្ញៀវកិត្តិយសចូលរួមកុះករ ២០០នាក់ បានផ្តល់បរិយាកាសរីករាយអមជាមួយទេសភាពពីលើអគារយ៉ាងស្រស់បំព្រង ទន្ទឹមនឹងការសម្តែងសៀករហ័សកម្មរបស់សិល្បកររបស់ អង្គការហ្វារពន្លឺសិល្បៈ ការច្រៀង ភ្លេងពិរោះៗរបស់ឌីជេ និងឱកាសក្នុងការបានចូលរួមគាំទ្រដល់អង្គការដ៏មានឥទ្ធិពលមួយរបស់កម្ពុជា។
ជារួមសណ្ឋាគារ រ៉ូសវូដភ្នំពេញ បានប្រមូលថវិកាលើសពី ៤១,០០០ដុល្លារ សម្រាប់ អង្គការហ្វារពន្លឺសិល្បៈ ពីកម្មវិធីសប្បុរសធម៌ទាំងពីរនេះ។ ថវិកាទាំងនេះមានសារៈសំខាន់បំផុតសម្រាប់សមាគមខ្មែរ ជាពិសេសក្នុងអំឡុងពេលឆ្លងកាត់ឧបសគ្គពីជំងឺរាតត្បាតកូវីដ១៩។
បើយោងតាមលោក Osman Khawaja នាយកប្រតិបត្តិរបស់សមាគម ហ្វារពន្លឺសិល្បៈ មានប្រសាសថា៖
ជំងឺ កូវីដ-១៩ បានបង្ខំឲ្យអង្គការមួយនេះត្រូវរំសាយចោលការសម្តែងសៀកជាច្រើន ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលនៅពេលសហគមន៍កំពុងត្រូវការ អង្គការហ្វារពន្លឺសិល្បៈ ខ្លាំងបំផុត។ «កម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ទាំងពីរនេះគឺជាការរស់រានមានជីវិតរបស់អង្គការសិល្បៈដ៏ធំជានិមិត្តរូបនៃ
ប្រទេសកម្ពុជា។ អរគុណដល់ការផ្តួចផ្តើមប្រកបដោយស្មារតីសាមគ្គីភាពដ៏អស្ចារ្យរបស់សណ្ឋាគារ
រ៉ូសវូដភ្នំពេញ យើងនឹងអាចបន្តបេសកកម្មយ៉ាងសំខាន់ក្នុងការអប់រំកូនខ្មែរ ជំនាន់ក្រោយ ខណៈដែលយើងអភិរក្សសិល្បៈ និងវប្បធម៌ខ្មែរ។
«កម្មវិធីរៃអង្គាសសប្បុរសធម៌សម្រាប់ អង្គការហ្វារពន្លឺសិល្បៈ របស់យើង គឺជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់សណ្ឋាគារ រ៉ូសវូដភ្នំពេញ ក្នុងការចូលរួមគាំទ្រដល់វិស័យអប់រំ ជ្រោមជ្រែងវិស័យសិល្បៈ និងការវិនិយោគលើសហគមន៍ក្នុងស្រុករបស់យើង។» យោងតាមសម្តីរបស់លោក Daniel Simon
នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដភ្នំពេញ ដោយបន្តទៀតថា៖ «យើងខ្ញុំពិតជាមានក្តីរីករាយជាខ្លាំងដែលកម្មវិធីរបស់យើងបានប្រមូលផ្តុំមនុស្សជាច្រើនសម្រាប់ជួយដល់ អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការមួយពោរពេញដោយក្តីស្រឡាញ់ដែលដំណើរការឥតឈប់ឈរ មិននឿយហត់ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងយុវជនជាច្រើន ព្រមទាំងជម្រុញទឹកចិត្តយើងទាំងអស់គ្នាផងដែរ។»
សណ្ឋាគាររ៉ូសវូដភ្នំពេញ សូមសម្តែងក្តីអរគុណជាអនេកដល់ម្ចាស់ ឧបត្ថម្ភសប្បុរស សម្រាប់កម្មវិធីរាត្រីកាលមួយនេះរួមមាន៖ SNAPP.media ផ្តល់ការថតរូបក្នុងកម្មវិធីយ៉ាងស្រស់ស្អាត ខណៈដែលក្រុមហ៊ុន Auskhmer Import & Export ក្រុមហ៊ុន Gof Cambodia ក្រុមហ៊ុន Indoguna Cambodia ក្រុមហ៊ុន LOKA Food&Beverage ក្រុមហ៊ុន LSH Cambodia ក្រុមហ៊ុន Ostra Fine Foods និងក្រុមហ៊ុន Pernod Ricard Cambodge បានផ្គត់ផ្គង់អាហារឆ្ងាញ់ៗ និងភេសជ្ជៈជាច្រើនក្នុងកម្មវិធី។ កម្មវិធីដេញថ្លៃសប្បុរសធម៌របស់យើងអាចដំណើរការទៅបានដោយសារសណ្ឋាគារ La Villa Des Palmes (ខេត្តកែប) សណ្ឋាគារ Shinta Mani Angkor & Bensley Collection Pool Villas (ខេត្តសៀមរាប) សណ្ឋាគារ Shinta Mani Wild Bensley Collection (ជួរភ្នំក្រវាញខាងត្បូង) រមណីយដ្ឋាន កោះសង្សារ (ប្រជុំកោះរ៉ុង) សណ្ឋាគារ Zannier Hotels Phum Baitang (ខេត្តសៀមរាប) សណ្ឋាគារ Azerai La Residence (ទីក្រុង Hue ប្រទេសវៀតណាម) និងសណ្ឋាគារ រ៉ូសវូដភូកេត (ប្រទេសថៃ)ដែលបានផ្តល់ជាជម្រើសនៃទីតាំងស្នាក់នៅដ៏គួរឲ្យចាប់ចិត្តក្នុងកញ្ចប់បទពិសោធន៍ដំណើរកំសាន្ត។